មិនអោយនរណាបំផ្លាញសន្តិភាព នាំកម្ពុជាចូលភ្លើងសង្រ្គាមទៀតឡើយ
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់ លើ Facebook នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ថា នឹងការពារកម្ពុជា ដោយមិនបណ្តោយឲ្យនរណាបំផ្លិចបំផ្លាញសន្តិភាព ធ្វើឲ្យ(កម្ពុជា) ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមតទៅទៀតឡើយ ព្រោះថា ប្រជាពលរដ្ឋបានរួមជាមួយសម្តេច ខិតខំធ្វើអោយមានការរីកចម្រើន និងឱកាសលូតលាស់ទាំងអស់គ្នា រហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបន្តថា “នេះជាមោទនភាពរបស់កម្ពុជា ដែលមានមេដឹកនាំនិយាយពិត ធ្វើពិត មិនរត់ចោលប្រជាពលរដ្ឋ ដើម្បីសម្ងំយកសុខតែខ្លួនឯង។ ច្បាស់ណាស់ នរណាក៏ចេះនិយាយដែរថា ខ្លួននឹងធ្វើនេះ នឹងធ្វើនោះ ដើម្បីបោកយកការគាំទ្រពីពលរដ្ឋ តែការពិត ពួកគេមិនមានស្នាដៃអ្វី … ក្រៅអំពីធ្វើឲ្យកម្ពុជាបែកបាក់។ ដែលកំពុងប្រើប្រាស់នយោបាយប្រជាភិថុត ឆ្កឹះឆ្កៀលមួលបង្កាច់ញុះញង់បំភ្លៃព័ត៌មានថា កម្ពុជាអាក្រក់ខ្លាំងណាស់នោះ បំណងពិតប្រាកដរបស់ពួកគេ គឺដើម្បីអំណាចតែមួយមុខប៉ុណ្ណោះ។ សម្តេចតេជោ បន្តរៀបរាប់ថា ចាប់តាំងពីរំដោះប្រទេសចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ យើងបានរួមគ្នាកសាងប្រទេសដ៏អភ័ព្វ ដែលស្ទើររលត់រលាយដោយសារសង្គ្រាមមួយនេះ ឲ្យងើបស្មើមុខមាត់ជាមួយបណ្តាប្រទេសនានា ដូចជាពេលនេះ ទីក្រុងភ្នំពេញ … Continue reading មិនអោយនរណាបំផ្លាញសន្តិភាព នាំកម្ពុជាចូលភ្លើងសង្រ្គាមទៀតឡើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed